សូមស្វាគមន៍មកកាន់កោះថ្មី ស្រស់ស្រាយ បរិយាកាសល្អ​

យើងខ្ញុំមានបឹងហ្គាឡូជាប់ឆ្នេរចំនួន០៨ ភោជនីយដ្ឋាន និងបារ ហើយជារមណីយដ្ឋានតែមួយគត់នៅលើកោះនេះ។


បឹងហ្គាឡូជាប់មាត់សមុទ្រ

បឹងហ្គាឡូនីមួយៗនៅលើឆ្នេរខ្សាច់ ដែលត្រូវបានបំពាក់ដោយកង្ហារមួយ បន្ទប់ទឹកឯកជន និងផ្ទៃរាបស្មើរធំទូលាយព្រមទាំងអង្រឹងពីរ កៅអី និងតុមួយ។

ភោជនីយដ្ឋាន និងបារ

ភោជនីយដ្ឋានរមណីយដ្ឋានកោះយើងខ្ញុំផ្តល់ជូននូវជម្រើសដ៏ធំទូលាយជាមួយនឹងមុខម្ហូបជាង ៣០ មុខផ្សេងៗគ្នា។

យើងក៏មានអាហារបួស ឬបែបបន្លែធម្មសុទ្ធ

ដោយសារអ្វីគ្រប់យ៉ាងត្រូវបានចម្អិនថ្មីៗ ស្រស់ៗ ដូចនេះក្រុមការងារផ្នែកសេវាកម្មអាចផ្តល់ការយកចិត្តទុកដាក់ជាលក្ខណៈឯកជនចំពោះផ្ញៀវអាឡែរហ្សីជាមួយម្ហូបអាហារ និងអាចកាម្មង់តាមចំណង់ចំណូលចិត្តផងដែរ។

នៅពេលល្ងាចមានស្រាបៀរព្រិល និងស្រាក្រឡុកផ្សេងៗជាច្រើនដែលយើងរៀបចំតាមរូបមន្តដើម។

ទិដ្ឋភាពនៃកោះ

កោះថ្មីជាកន្លែងស្ងប់ស្ងាត់មួយដែល លោក អ្នកនាង កញ្ញា អាចស្រូបខ្យល់ និងធម្មជាតិដ៏បរិសុទ្ធ។ លោក អ្នកនាង កញ្ញា អាចដើរឆ្លងកាត់ព្រៃ ឬតាមបណ្តោយឆ្នេរមើលបក្សាបក្សី និងហែលទឹកកំសាន្តយ៉ាងសប្បាយរីករាយជាក្រៃលែង។

យើងក៏មានទូកកាយ៉ាក់សម្រាប់មនុស្សពីរនាក់ជួល

យើងខ្ញុំអាចរៀបចំដំណើរកម្សាន្តតាមទូកទៅកាន់កោះមួយទៀត ដើម្បីជ្រមុជទឹកមើលផ្កាថ្ម…ល..កម្សាន្ត (តម្លៃ៨.៥០ ដុល្លារសំរាប់មនុស្សម្នាក់រួមទាំងឧបករណ៍) ។

នៅលើកោះពុំមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាហាង និងអេធីអឹម គ្មានផ្លូវ គ្មានតុកតុក និងតាក់ស៊ីជាដើម…ល។

នៅកោះយើងមានអគ្គិសនី ដែលបំលែងពីបន្ទះសូឡា និងម៉ាស៊ីនភ្លើងដែលពោរពេញទៅដោយជីវឧស្ម័ន (ផ្ទះបាយកែច្នៃពីតាមបែបបុរាណចេញពីខេត្តសៀមរាប)។

ទឹកកាកសំណល់ទាំងអស់របស់យើងខ្ញុំត្រូវបានប្រើប្រាស់ប្រព័ន្ធសំអាតដែលមិនប៉ះពាល់ដល់បរិស្ថាននោះឡើយ។

អគ្គិសនីមានចាប់ពីម៉ោង ៦៖០០ ព្រឹកដល់ម៉ោង ១១៖០០ យប់។

វ៉ាយហ្វាយឥតគិតថ្លៃតាមសំណើនៅក្នុងភោជនីយដ្ឋាន

ឧទ្យានជាតិរាម

សត្វស្លាបប្រមាណជា១៥០ ប្រភេទផ្សេងៗគ្នាដែលមាននៅក្នុងឧទ្យានជាតិរាម ប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនរស់នៅទីនេះ។ ហ្វូងត្រីផ្សោតហែលតាមឆ្នេរសមុទ្រ ហើយ លោក អ្នកនាង កញ្ញា នឹងមានឱកាសគយគន់មើលសត្វឥន្ទ្រី និងការបរបាញ់ខ្លែង។

ទីតាំង

ការ​ធ្វើ​ដំណើរ

លោកអ្នកអាចមករមណីយដ្ឋានបឹងហ្គាឡូរបស់យើងខ្ញុំ ដោយជិះទូក។ វានឹងចំណាយពេល១ ម៉ោងពីភូមិនេសាទកោះឆាង។ បើមកពីខេត្តកំពតដោយប្រើរថយន្ត ការធ្វើដំណើររបស់អ្នកនឹងចំណាយពេល ១.៥ ម៉ោង។ បើមកពីភ្នំពេញប្រហែល៤ ម៉ោងតាមរថយន្ត និងបើមកពីក្រុងព្រះសីហនុ ប្រើពេល១ ម៉ោង។
ស្វែងយល់ព័ត៌មាន​បន្ថែម


1 Bungalow

35,- USD/Night

Family Bungalow

70,- USD/Night


ក្រុមការងារយើងខ្ញុំទន្ទឹងរង់ចាំដំណើរកំសាន្តរបស់លោកអ្នកជានិច្ច!


ទូរសព្ទ័ – 066 847 772

English +84 358 375 230 or 097 737 0400